ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ រៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពសមាជិកថ្មី នៅស្រុកអូររាំងឪ!

(ត្បូងឃ្មុំ) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ៅ ឌុង សមាជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំដំរិល បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៤៣នាក់ និងសម្ពោធដាក់ឱ្យប្រេីប្រាស់ផ្លូវលំ ១ខ្សែប្រវែង ១,១០០ ម៉ែត្រ ក្រោយជួសជុលរួចរាល់ស្ថិតក្នុងភូមិជន្លោង ឃុំដំរិល ស្រុកអូររាំងឪ។

សូមបញ្ជាក់ជូនថា ការជួសជុលផ្លូវខាងលើនេះ ចំណាយថវិកាសរុបអស់ ១០,៨១០,០០០រៀល និងបានឧបត្ថម្ភសម្រាប់ទិញកៅអីជ័រដាក់ស្នាក់ការបក្សឃុំចំនួន ៥០ តម្លៃ ១,០០០,០០០ រៀល
ឧបត្ថម្ភ សមាជិកបក្សចំនួន ៤៣ នាក់ (២០,០០០រៀល/ម្នាក់) ស្មេី ៨៦០,០០០ រៀល ឧបត្ថម្ភប្រជាការពារ ១៣នាក់ (១០,០០០ រៀល/ម្នាក់) ស្មេី ១៣០,០០០ រៀល ឧបត្ថម្ភការរៀបចំពិធី ២០០,០០០ រៀល ទិញនំបញ្ចុក ៣០០,០០០ រៀល
សរុបចំណាយ ១៣,៣០០,០០០រៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។