ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ!

(ភ្នំពេញ) អាជ្ញាធរខណ្ឌសែនសុខ បានបានជូនដំណឹងនៅថ្ងៃទី៣០ ខែកក្កដានេះថា នៅសល់តែ១ថ្ងៃទៀតតែប៉ុណ្ណោះ ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនយុវវ័យ និងកុមារ ទូរទាំងខណ្ឌសែនសុខ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ចាប់ផ្តើមហើយ។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា៖ «អាជ្ញាធរខណ្ឌសូមអញ្ជើញ បងប្អូន កូន ក្មួយ រួសរាន់ទាក់ទងទៅភូមិ/សង្កាត់ ឬអញ្ជើញទៅផ្ទាល់មណ្ឌលវ៉ាក់សាំងជិតផ្ទះបំផុត ដើម្បីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា»។

ក្នុងមូលដ្ឋានខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ សូមទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ដែលមានលេខទូរស័ព្ទ និងទីតាំងកំណត់ជូនស្រាប់ ដើម្បីទទួលបានលិខិតអញ្ជើញទៅចាក់វ៉ាក់សាំងនោះមាន៖ សង្កាត់អូរបែកក្អមនិងសង្កាត់ភ្នំពេញថ្មី ទីតាំងដែលត្រូវចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកកម្ពុជា ចិន សែនសុខ។ សង្កាត់ឃ្មួញ គឺនៅមណ្ឌលសុខភាពឃ្មួញ។ សង្កាត់ក្រាំធ្នង់ នៅមណ្ឌលសុខភាពក្រាំងធ្នង់។ សង្កាត់គោកឃ្លាងនៅមណ្ឌលសុខភាពភ្នំពេញថ្មី និងសង្កាត់ទឹកថ្លាគឺនៅមណ្ឌលសុខភាពទឹកថ្លា។

រដ្ឋបាលខណ្ឌសែនសុខ បញ្ជាក់ទៀតថា នៅពេលដែលទៅទទួលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅទីតាំងខាងលើសូមភ្ជាប់មកជាមួយដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅឬសៀវភៅវគ្រួសារ ឬសង្ឃដីកា ឬ លិខិតបញ្ជាក់ទីលំនៅចេញដោយរដ្ឋបាលសង្កាត់។

រដ្ឋបាលខណ្ឌសែនសុខ បានសូមក្រើនរំលឹកនិងអំពាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវរក្សាអោយបានដាច់ខាតនូវគម្លាតសុវត្តិភាពសង្គម ពាក់ម៉ាស់ តម្រងជួរ ជៀសវាងការប្រជ្រៀតគ្នា កៀកគ្នា ណែនតាន់តាប់ ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុនសែន នៃព្រះជាណាចក្រកម្ពុជា ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។