ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(កំពង់ចា :នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលសាឡុងសាលាខេត្តកំពង់ចាម។ ជំនួបខាងលើក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វេជ្ជបណ្ឌិត ជា សំណាង នាយកខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ – អភិបាលរងខេត្ត -នាយករដ្ឋបាល -ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

សូមជម្រាបថា ក្រុមហ៊ុន ខ្មែរហ្វឺស អុិនវេសមេន ហូលឌីង គ្រុប បានសហការជាមួយក្រុមហ៊ុន Phnom Penh Wenyi Trading Co., Ltd បានបង្កើតមន្ទីរពេទ្យមិត្តភាពភ្នំពេញ (ឯកទេសឱសថបុរាណចិន) នៅរាជធានីភ្នំពេញ។ ហើយមន្ទីរពេទ្យមិត្តភាពភ្នំពេញមានបំណងធ្វើកិច្ចសហប្រតិបត្តិការលើភ្នែកឱសថបុរាណជាមួយនឹងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីផ្ដល់សេវាព្យាបាលដោយឱសថបុរាណខ្មែរ និងចិន ជូនដល់ប្រជាពលរដ្ឋតាមបណ្តាខេត្តនានា ឱ្យកាន់តែមានភាពសន្សំសំចៃ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។