ព័ត៌មានជាតិ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដោយអ៊ុ ឈិ ឡាយហ្វី បាននាំយកភេសជ្ជៈ​ និងគ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់កីឡាករទូក “ង” ហនុមាន របស់រដ្ឋបាលខេត្តសៀមរាប

(សៀមរាប) ៖ កាលពីព្រឹកថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​នៅសាលាខេត្តសៀមរាប​ លោក​ ស៊ុន​ ចំណាន​ នាយករងរដ្ឋបាលសាលាខេត្តបានទទួលភេសជ្ជៈ​ និងគ្រឿងឧបភោគបរិភោគឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដោយអ៊ុ ឈិ ឡាយហ្វី ដេីម្បីជូនដល់កីឡាករទូក “ង” ហនុមាន​ របស់រដ្ឋបាលខេត្តសៀមរាប។

លោក​ នាយករងរដ្ឋបាល​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដោយអ៊ុ ឈិ ឡាយហ្វី ដែលបានយកអំណោយទាំងនេះមកឧបត្ថម្ភដល់កីឡាករទូក​ “ង”​ ហនុមានរបស់រដ្ឋបាលខេត្តសៀមរាប។

អំណោយដែលក្រុមហ៊ុនឧបត្ថម្ភរួមមាន​ អាវចំនួន៦០​ មួក​ ៣០​ ទឹកសុទ្ធ​ ១០កេស​ មី​ ១០កេស​ ទឹកត្រី ២យួរ​ អង្ករ ២បេ​ និងត្រីខ ចំនួន៥យួរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។