ព័ត៌មានជាតិ

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តម​សេ​នីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​ន​គរ​បាលជាតិនិងលោកជំទាវត្រូវបានផ្តល់ជូនស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង

នៅព្រឹកថ្ងៃ ពុធ​ ៥កេីត​ ខែ​ កត្តិក​ ឆ្នាំ​ជូតទោស័ក​ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នេះឯកឧត្តម ​ឧត្តមសេនីយ៍ឯក​ អិន​ បូរ៉ា​ អគ្គស្នង ការ​រងនគរបាលជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរ​បាលជាតិ​ នាំយកអង្ករចំនួន​១០​តោន(ដប់តោន)ថវិកា​ចំនួន២០​លាន​រៀល​(ម្ភៃលានរៀល)អាវភ្លៀង​ និងម៉ាស់ដែលជាអំណោ​យដ៏ថ្លៃថ្លារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិនិងលោក​ជំ​ទាវ​​ផ្តល់​ជូនកងកម្លាំងនគរបាលនៃស្នងការដ្ឋាន​នគរ​បាខេត្តបាត់ដំបងសម្រាប់ ប្រើប្រាស់ ក្នុងកិច្ច ប្រតិបត្តិការចុះសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រ ខេត្តហេីយ​កំពុងខ្វះខាតជីវភាព ។

លោក ឧត្តមសេនីយ៍ត្រី សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរ​បាល ខេត្តបាត់ដំបងតំណាងឱ្យកងកម្លាំងនគរបាលចំណុះ​ស្នង​ការ​ដ្ឋាន​ន​គ​រ បាលខេត្តបាត់ដំបង​ ​សូមគោរពថ្លែងអំណរគុណនិងសូមបួងសួងប្រសិទ្ធិ​ពរជ័យជូន ឯកឧត្តម នា​យ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត អគ្គស្នងការន​គរ​បាលជាតិ និងលោកជំ ទាវ​ព្រមទាំងថ្នាក់ដឹក​នាំអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់សូមបានជួប​ប្រទះ​តែព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ​ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។