ព័ត៌មានជាតិ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះក្របួចបានជនសង្ស័យ និងម៉ូតូន្ថែមទៀត (វីដេអូ)

(បាត់ដំបង) លោកវរសេនីយ៍ឯក ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ។

👮 ដោយអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ០២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១:០០​ នាទី​ នៅ​ចំណុច​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ រំលោភលេី​ទំនុកចិត្ត​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ រស់​ រុន​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បាក់​អំរែក​ ឃុំ​ព្រែកហ្លួង​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។

👤 កាល​ពី​ថ្ងៃទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ ​វេលាម៉ោង​ ១០:៣០​ នាទី​ ជនសង្ស័យ​ខាងលេី​ បាន​ធ្វេី​សកម្មភាព​ ខ្ចី​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ អ៊ូច​ សុខគា​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​អូរកំបុត​ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ រួច​យក​ទៅ​បាត់​ រហូត​មក​ដល់​ថ្ងៃទី​ ០២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១:០០​ នាទី​ ទេីប​សមត្ថកិច្ច​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៨​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AD-3190 ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។