ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបិទ​យុទ្ធនាការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ ១២ឆ្នាំឡើងទៅ

(កំពង់ចាម) រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានប្រារព្ធពិធីបិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ចាប់ពី​អាយុ​១២ ឆ្នាំ​ឡើង ដែល​ពិធី​នេះធ្វើឡើង នៅ​សាលាខេត្ត​កំពង់ចាម ក្រោម​អធិបតី លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណ​: កម្ម​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស ។​

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ជា​លទ្ធផល នៃ​ការអនុវត្ត​អនុវត្តតាម​ផែនការ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូ​វីដ​-១៩ ជូន​
​ដល់​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​បាន​ចំនួន ៦៨៥.៦២៤​នាក់ ស្មើនឹង ៨៤,៤២% នៃ​ផែនការ ចំនួន ៨១២.១៣២​នាក់ ក្នុងនោះ ៖

ទី​១ ៖​ប្រជាជន​អាយុ​ពី ១៨​ឡើង ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ចំនួន​៧០១.៧៣៨​នាក់ ក្នុងនោះ ប្រជាពលរដ្ឋ​ចំណាកស្រុក ចំនួន ១០១.៨១៨ នាក់ ស្មើនឹង ១៤,៥០% អ្នកមាន​បញ្ហា​សុខភាព ចំនួន​៣៣. ៤១៣​នាក់ ស្មើនឹង ៤,៧៦% ប្រជាពលរដ្ឋ ដែល​ត្រូវ​ចាក់​មាន ចំនួន ៥៧១.៩៧០​នាក់​-​ប្រជាជន​បាន​ចាក់​ដូ​ស ទី​១​ហើយ​_​ចំនួន ៥៧៨.៥៨៧​នាក់ ស្មើនឹង​១០១,១៥% ធៀប​នឹង​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចាក់​ចំនួន ៥៧១.៩៧០​នាក់​។​

ទី​២ ៖ កុមារ និង​យុវវ័យ​ពី ១២​ដល់​ក្រោម ១៨​ឆ្នាំ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ចំនួន ១១០.៣៩៤ នាក់ បាន​ចាក់​ដូ​ស​ទី​១​ហើយ ចំនួន ១០៧.០៣៧​នាក់ ស្មើនឹង ៩៦,៩៦% -​មិនទាន់បាន​ចាក់​ដូ​ស​ទី​១ ចំនួន ៣.៣៥៧​នាក់ ស្មើនឹង ៣,០៤% ផ្អែក​តាម​ទិន្នន័យ​នេះ ខេត្តកំពង់ចាម ចាក់​បាន នឹង​នៅ​បន្ត​ចាក់​សម្រាប់​ប្រជាពលរដ្ឋ​ចំណូលស្រុក និង​អ្នកមាន​សុខភាព​ប្រសើរ​ឡើងវិញ​។

​ដោយ​ពិនិត្យ​លើ​ស្ថានភាព​នេះ រដ្ឋបាលខេត្ត​កំពង់ចាម​បានសម្រេច​គោរព​ស្នើសុំ​បិទ​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំង​ខេត្តកំពង់ចាម ត្រឹម​ថ្ងៃ​
​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ និង​ស្នើសុំ​បើក​ដំណើរការ​កន្លែង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជា​អចិន្ត្រៃយ៍ នៅតាម​មន្ទីរពេទ្យបង្អែក​ចំនួន​០៩​កន្លែង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​​កូ​វីដ​-១៩ មក​ទទួលយក​សេវា ក្រោយពី​បិទ​បញ្ចប់​យុយុទ្ធនាកា ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។