ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការដើម្បីរំដោះជំនន់ទឹកភ្លៀង ជន់លិចកំណាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកព្រៃឈរ

(កំពង់ចាម) បន្ទាប់ពីបញ្ចប់ពិធីបិទការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើងទៅ នៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែឆ្នាំដដែល ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងជន់លិចកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងប្រមាណ១.០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។

ក្នុងដំណើរអញ្ជើញចុះការងារខាងលើ ឯកឧត្ដម អភិបាលខេត្ត បាបញ្ជារឲ្យអាជ្ញាធរមូលដ្ឋាន​ សហការជាមួយមន្ត្រីជំនាញ យកគ្រឿងចក្រកាយប្រឡាយ និងការរៀបចំដាក់ប្រព័ន្ធលូបន្ថែម ដើម្បីរំដោះទឹកចេញក្នុងបញ្ចៀសការជន់លិចលំនៅដ្ឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។