ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជំនួបជាមួយព្រះធម្មវង្សា ជា វ៉ាន់នី និមន្តដឹកនាំព្រះមន្ដ្រីសង្ឃ ស្រុកទាំង១៣ ដើម្បីប្រគេនពរ និងប្រគេនបច្ច័យ និងសម្ភារមួយចំនួន ដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ការងារមនុស្សធម៌ និងសង្គម

(ព្រៃវែង) ៖នាព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជំនួបជាមួយព្រះធម្មវង្សា ជា វ៉ាន់នី ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្តព្រៃវែង ដែលបាននិមន្តដឹកនាំ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត និងសាលាអនុគណក្រុង ស្រុកទាំង១៣ ព្រមទាំងសហការី ដើម្បីប្រគេនពរ និងប្រគេនបច្ច័យ និងសម្ភារមួយចំនួន ដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ការងារមនុស្សធម៌ និងសង្គម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។