ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងលោកជំទាវ បានឆ្លៀតយកពេលឈប់សម្រាកនាចុងសប្តាហ៍ទៅថ្វាយបង្គុំព្រះតេជគុណអនុគណស្រុកល្វាឯម គង់នៅវត្តពោធិ៍មាស និងបារមីវត្តពោធិ៍មាស ស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយភរិយាខ្ញុំ បានឆ្លៀតយកពេលឈប់សម្រាកនាចុងសប្តាហ៍ទៅថ្វាយបង្គុំព្រះតេជគុណអនុគណស្រុកល្វាឯម គង់នៅវត្តពោធិ៍មាស និងបារមីវត្តពោធិ៍មាស ស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល ដែលកាលពីសម័យខ្មែរក្រហម សមមិត្តប្រធានសហករណ៍ និងមេកង បានឲ្យខ្ញុំមកជ្រកនៅក្រោមជណ្តើរព្រះវិហារបាក់បែកដោយសង្គ្រាមប្រាំឆ្នាំ។ សូមបញ្ជាក់ថា ទីតាំងវត្តនេះ គឺពោរពេញដោយគ្រាប់ Bomby ដែលបានបន្សល់ទុកពីការទម្លាក់គ្រាប់បែកពីលើយន្តហោះមកកំទេចវត្តពោធិ៍មាសក្នុងសម័យសង្គ្រាម ៥ឆ្នាំ រវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ និងពួកខ្មែរក្រហម ១៩៧០-៧៥។ មកទល់ពេលនេះ ខ្ញុំនៅតែមិនអាចបំភ្លេចបាន នូវគុណបុណ្យព្រះបារីវត្តពោធិ៍មាសនេះ ដែលបានជួយបវៀសជាសឆ្ងាយ មិនឲ្យក្រុមកងចល័តយើងខ្ញុំទទួលរងគ្រោះថ្នាក់ដល់ជីវិតសមមិត្តណាម្នាក់ នៅពេលដែលកំពុងជីកស្តារស្រះក្នុងបរិវេនវត្តពោធិ៍មាសនៅពេលនោះ ហើយដែលបានជួបប្រទះគ្រាប់មិនផ្ទុះជាច្រើនគ្រាប់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។