ព័ត៌មានជាតិ

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ បានដឹកនាំកម្លាំង និងសហកាជាមួយ​អធិការដ្ធាន​នគរបាល​ក្រុងបាត់ដំបង​ ចុះបង្ក្រាប​ករណី​ ទទួលផល​ចោរកម្ម​ចំនួន ០២ទីតាំងក្នុងក្រុងបាត់ដំបង និងដកហូតម៉ូតូចំនួន២៦គ្រៀងបន្ថែមទៀត! ​

(បាត់ដំបង) :លោកវរសេនីយ៍ឯក ឈឿន គឹមសុង  ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

👉 ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​ នគរបាល​ព្រហ្មទណ្ឌ​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២៧​ ខែ​ មេសា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​ ០២​ គោលដៅ​ផ្សេងគ្នា​ ក្នុង​ក្រុង​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ រួម​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងបាត់ដំបង​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ទទួលផល​ចោរកម្ម​ ​ ចំនួន​ ០១​ ករណី​

1️⃣ ចំណុចទី​១​ នៅ​វេលាម៉ោង​ ១៥:៤៥​ នាទី​ ចំណុច​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ កម្លាំង​យេីង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ហ៊ួរ​ សុង​តុង​ ភេទ​ប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទី​លំនៅ​ភូមិ​-សង្កាត់​ខាងលើ​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការ​សាកសួរ​ ។
2️⃣ ចំណុច​ទី​២​ នៅ​វេលាម៉ោង​ ១៦:២៦​ នាទី​ នៅ​ចំណុច​ភូមិ​អូរខ្ជាយ​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ សៀង​ រី​ ហៅ​ វី​ ភេទស្រី​ អាយុ​ ៣៦​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ប៉ាហ៊ី​ខាង​ជេីង​ សង្កាត់​ប៉ាហ៊ី​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការ​សាកសួរ​ ​ ។

​📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ចំនួន​ ២៦​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។