ព័ត៌មានជាតិ

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ទ្រង់បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា នៅប្រទេសបារាំង

(ភ្នំពេញ) ព័ត៌មានច្បាស់ការ: សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានសោយព្រះទិវង្គតហើយនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វេលាម៉ោង៩:៤០នាទីព្រឹក ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា នៅប្រទេសបារាំងដោយព្រះរោគាពាធ។ ហើយព្រះសពរបស់ព្រះអង្គនឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នៅរាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

សូមថ្វាយព្រះមហារាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ សូមព្រះអង្គយាងទៅកាន់ព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។