ព័ត៌មានជាតិ

កម្ពុជា នាំស្រូវចេញទៅប្រទេសវៀតណាម មានបរិមាណសរុបចំនួន១០ ៥២៤តោន ក្នុងមួយថ្ងៃ

(ភ្នំពេញ) ÷យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សកម្មភាពនាំចេញស្រូវរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅខេត្តខេត្តព្រៃវែង មានបរិមាណសរុបចំនួន ១០ ៥២៤ តោន ក្នុងមួយថ្ងៃ។ ចំពោះតំលៃស្រូវ នៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០២០ មានដូចខាងក្រោម
១ -ស្រូវផ្ការំដួលសើម ១១៣០ រៀល/គក្រ
២-ស្រូវ OM5451 ៩១០ រៀល/គក្រ
៣ -ស្រូវអីអ៊ែ504 ៩២០រៀល/គក្រ។

ដោយឡែកការនាំស្រូវចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតាមស្រកសំខាន់ៗ តាមបណ្តាខេត្តជាប់ព្រំប្រទល់ដែនកម្ពុជា មកទល់ថ្ងៃទី១២ខែវិឆ្ឆិកាឆ្នាំ២០២០ មានចំនួន ១ ៥៣៦ ៣៥០ តោន ។ ជាពិសេសក្នុងរយៈពេលមួយថ្ងៃម្សិលមិញនេះ នាំចេញបានចំនួន ២២ ១៣១ តោន ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។