ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ ដើម្បីប្រជុំពិភាក្សា និងពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងបក្សនៅតាមគណបក្សមូលដ្ឋាន និងសាខាបក្សមួយចំនួនទៀត ស្របតាមសំណើរបស់សាមីមូលដ្ឋាននីមួយៗ

(កំពង់ចាម) :នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដើម្បីប្រជុំពិភាក្សា និងពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងបក្សនៅតាមគណបក្សមូលដ្ឋាន និងសាខាបក្សមួយចំនួនទៀត ស្របតាមសំណើរបស់សាមីមូលដ្ឋាននីមួយៗ។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សខេត្ត។

កិច្ចប្រជុំនេះមានរយៈពេលពេញមួយព្រឹក ដោយអនុវត្តបានតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាប្រពៃណីនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។