ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៧២នាក់ នៅវិទ្យាល័យហ៊ុន សែន ពាមរក៍ ស្រុកពាមរក៍…!!!

(ព្រៃវែង)   : នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ថ្មី ចំនួន ៧២នាក់ នៅវិទ្យាល័យហ៊ុន សែន ពាមរក៍ ស្រុកពាមរក៍ ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលមានការអញ្ញើញចូលរួមពីគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុកពាមរក៍ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនដែលមានវត្តមានក្នុងពិធីនោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រពមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។
៤- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥- សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ និងជៀសអោយឆ្ងាយពីគ្រឿងស្រវឹង គ្រឿងញឿន និងធ្វើការអនុវត្តការងារស្របតាមបរិបទ ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

ក្នុងឱកាសនេះដែរ សាខាខេត្ត បានឧបត្ថម្ភថវិកាដល់យុវជនកក្រក នៅវិទ្យាល័យហ៊ុន សែន ពាមរក៍ ចំនួន ៧២នាក់ ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១០,០០០រៀល(មួយម៉ឺនរៀលគត់)។

សាខាខេត្ត បានផ្តល់ជូននូវថវិកា និងឯកសណ្ឋាន(អាវ មួក កន្លែង) សរុបចំនួន ៧២នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។