ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ចាត់តាំងឲ្យក្រុមការងារ ចុះជួបសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់គណបក្សខេត្ត ចំនួន ២លានរៀល ជូនដល់ឯកឧត្តម ម៉ៅ ណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្កំពង់ចាម

(កំពង់ចាម) :នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានចាត់ឯកឧត្តម ស្រី កានឿន និង ឯកឧត្តម ម៉ៅ ញ៉េប ចុះជួបសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់គណបក្សខេត្ត ចំនួន ២លានរៀល ជូនដល់ឯកឧត្តម ម៉ៅ ណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្ដម ស្រី កានឿន និងឯកឧត្តម ម៉ៅ ញ៉េប បានពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្ស ជាពិសេសពីសំណាក់ ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ។ លោកទាំងពីរថ្លែងបន្តថា ដោយសារ ឯកឧត្តម អ៊ុន ចាន់ដា លោកជាប់បេសកកម្មការងារនៅភ្នំពេញ ទើបលោកមិនបានអញ្ជើញមកសួរសុខទុក្ខផ្ទាល់ ប៉ុន្តែឯកឧត្តមប្រធាន បានផ្ដាំផ្ញើជូនពរ សូមឲ្យឯកឧត្តម ម៉ៅ ណែត ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។