ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអុចធូប ថ្វាយផ្កាភ្ញី ឧទ្ទិសកុសលផលបុណ្យ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាជនកម្ពុជា

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងសាច់ញាតិរបស់សម្តេច និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញអុចធូប ថ្វាយផ្កាភ្ញី ឧទ្ទិសកុសលផលបុណ្យ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាជនកម្ពុជា។ បន្ទាប់មកសម្តេចក៏បានអញ្ជើញចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃការសាងសង់ចេតិយតម្កល់សព សម្តេចទេពញាណ ហ៊ុន ណេង ដែលមានទីតាំងស្ថិតនៅជើងភ្នំប្រុស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។