ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ÷កូនច្បងរបស់ខ្ញុំ វរសេនីយ៍ឯក សៀ ទីន រួមគ្នាបំពេញការងារ មនុស្សធម៌ នាំយកអំណោយចែកជូនដល់ ចាស់ជរាគ្មានទីពឹង ០៣គ្រួសារ!

(ភ្នំពេញ) :លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កូនច្បងរបស់ខ្ញុំ វរសេនីយ៍ឯក សៀ ទីន រួមជាមួយអតីតនិស្សិតបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាយោធា និងមហាវិទ្យាល័យភូមិន្ទយោធា ដាន់ទ្រូន ប្រទេសអូស្ត្រាលី រួមគ្នាបំពេញការងារ មនុស្សធម៌ នាំយកអំណោយចែកជូនដល់ ចាស់ជរាគ្មានទីពឹង ០៣គ្រួសារ!

ទី១៖គ្រួសារលោកយាយ ម៉ី សាវ៉ន អាយុ៧៧ឆ្នាំ ជាស្រ្តីមេម៉ាយ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី២៖គ្រួសារលោកយាយ ចាន់ នី អាយុ៧២ឆ្នាំ ជាស្រ្តីមេម៉ាយ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៣៖គ្រួសារលោកយាយ រស់ ភាព អាយុ៦៥ឆ្នាំ (ពិការ) មានប្តីឈ្មោះ កង រី អាយុ៨៣ឆ្នាំ មុខរបរដើរលក់ថ្នាំខ្មែរ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

អំណោយដែលបានយកប្រគល់ជូនដល់គ្រួសារទាំង០៣ខាងលើ ក្នុងមួយគ្រួសារគឺទទួលបាន ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករ០១បាវ៥០គីឡូក្រាម, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០១កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០១កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១ និងសម្ភារមួយចំនួនទៀត ទុកជាការចែករំលែក ជួយសម្រាលបន្ទុកដល់ ចាស់ជរាគ្មានទីពឹងទាំង០៣គ្រួសារ ដែលកំពុងមានការខ្វះខាតជាក់ស្តែងនេះផងដែរ។

ការធ្វើអំពើល្អ គឺអាចធ្វើតាមលទ្ធភាព ទោះមិនអាចជួយ មនុស្សបានគ្រប់គ្នា ត្រឹមជួយអ្នកដែលខ្សត់ខ្សោយ ជាងយើងតែប៉ុន្មាននាក់ដោយសទ្ធាជ្រះថ្លា ទុកជាបុណ្យយើងហើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។