ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម

(កំពង់ចាម) :នារសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទ សាលាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមន្រ្តីសង្ឃនៃសាលាគណខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង១០ មេឃុំ ចៅសង្កាត់ទាំង១០៩ តំណាងសាសនាទាំង៤ និងមន្ត្រីពាក់ព័ន្ធប្រមាណជាង៥០០នាក់។

គួរបញ្ជាក់ដែរថា លោក រ៉េត សារ៉ាត ជាអនុប្រធានមន្ទីរធម្មការ សាសនាខេត្តកំពង់ចាម ត្រូវបានតែងតាំងជាប្រធានមន្ទីរ ជំនួសឯកឧត្តម ស្រី សុភ័ក្រ អតីតប្រធានមន្ទីរធម្មកា និងសាសនា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។