ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំអង្គភាពពាក់ព័ន្ធ អញ្ជើញចុះត្រួតពិន្យទីតាំង និងដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ ជូនប្រមុខប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកជើងព្រៃ-បាធាយ

(កំពង់ចាម) ៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិន្យទីតាំង និងដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ ជូនប្រមុខប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកជើងព្រៃ-បាធាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកជើងព្រៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។