ព័ត៌មានជាតិ

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ចុះបង្ក្រាប មុខសញ្ញាជនសង្ស័យចំនួន៣នាក់ និងពាក់ព័ន្ធធើ្វសកម្មភាពឆក់ !

(ប៉ោយប៉ែត) :សូមគោរពជូនជ្រាបដ៏ខ្ពង់ខ្ពស់
នៅវេលាម៉ោង០០ៈ៥០នាទី ឆ្លងចូលថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានពលរដ្ឋរាយការណ៍ថា មានករណីឆក់នៅមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង មកពីក្រោយជនរងគ្រោះគឺស្រមទិសគ្នា បានធ្វើសកម្មភាពឆក់កាបូបតែពុំបានសម្រេច ហើយម៉ូតូជនសង្ស័័យដែលធ្វើសកម្មភាពឆក់នោះ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះផេង ភេទប្រុស (គេចខ្លួន) និងឈ្មោះញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅបុកគូទឡានគេចតទុក បណ្ដាលអោយដួលរត់ចោលម៉ូតូ។
ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាហ្សូម័អិច ពណ៌ទឹកក្រូច-ស បើកបរដោយឈ្មោះម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូបច្ចុប្បន្នស្នាក់នៅមណ្ឌលប្រាំបួនភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន) និងឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះពីក្រោយ (ឃាត់ខ្លួន)។
ក្រោយពីទទួលបានដំណឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ហើយក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាហ្សូម័អិចមកក្បែរកន្លែងកើតហេតុ ទើបកម្លាំងយើងធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូចំនួន២គ្រឿងខាងលើ មកសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន ផានិត និងឈ្មោះណាន ថៃហៀង បានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន២នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់កាបូបគេពិតប្រាកដមែន។
លុះរហូតដល់វេលាម៉ោង១០ៈ០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាឃើញថា ឈ្មោះ ខេង លាភហេង ហៅផេង ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ភ្លាមនោះកម្លាំងយើងបានសហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅដល់បន្ទប់ របស់ឈ្មោះ ខេង លាភហេង ហៅ ផេង និងបានធ្វើការឃាត់ខ្លួនយកមកសួរនាំ ហើយឈ្មោះខេង លាភហេង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបគេនៅមុខ អាហារដ្ឋាន វ៉ាយ មែន។
សំណូមពររបស់ជនរងគ្រោះសូមអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី។
ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង3នាក់ដើម្បីកសាងសំណុំរឿងបញ្ជូមតាមនីតិវិធី។
សូមគោរពជូនជ្រាប៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។