ព័ត៌មានជាតិ

ឯកឧត្តមប្រធាន អញ្ជើញមកវត្តខែលជ័យស្ថិតក្នុងភូមិខែល ឃុំអូរស្វាយ ស្រុកកំពង់ សៀម ដើម្បីចុះមកពិនិត្យ និងឧបត្ថម្ភថវិកាបន្ថែមចំនួនប្រគេនព្រះចៅអធិការវត្តដើម្បីយកទៅបង្ហើយដំបូលកុដិ

(កំពង់ចាម) :នៅវេលាម៉ោង ១៧:៣០ រសៀលថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រមជាមួយសហការី បានអញ្ជើញមកវត្តខែលជ័យស្ថិតក្នុងភូមិខែល ឃុំអូរស្វាយ ស្រុកកំពង់ សៀម ដើម្បីចុះមកពិនិត្យ និងឧបត្ថម្ភថវិកាបន្ថែមចំនួន ២៥ ០០០ដុល្លារ ប្រគេនព្រះចៅអធិការវត្តដើម្បីយកទៅបង្ហើយដំបូលកុដិដែលកំពុងសាងសង់ទុកសម្រាប់សមណ:សិស្សពុទ្ធិកបឋម សិក្សាស្នាក់នៅ ឲ្យបានរួចរាល់ទាន់ពេលវេលា។ សូមបញ្ជាក់ថា កុដិសម្រាប់សមណៈសិស្សពុទ្ធិកបឋមសិក្សា បានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។