ព័ត៌មានជាតិ

ក្រុមហ៊ុន អង្គរវ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) យកធុងសំរាមបរិស្ថាន ចំនួន 50ធុង មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការ

(សៀមរាប) ៖ នៅរសៀលថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២៤ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ត តំណាងរដ្ឋបាលខេត្តបានជួបពិភាក្សា​ និងទទួលសម្ភារៈជាធុងសំរាមបរិស្ថានចំនួន​ ៥០ធុង​ពីក្រុមហ៊ុន Angkor Wildlife & Aquarium​ ដែលដឹកនាំដោយលោក ស៊ាន ជំនោរ ជាតំណាងក្រុមហ៊ុន Angkor Wildlife & Aquarium។

លោក ស៊ាន ជំនោរ ជាតំណាងក្រុមហ៊ុន​ បានថ្លែងថាធុងសំរាមបរិស្ថានចំនួន ៥០ធុងនេះ​ ត្រូវយកមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់បរិស្ថានសោភ័ណភាពក្នុងក្រុងសៀមរាប​បន្ថែមទៀត។

លោក​ ស៊ុន​ ចំណាន​ នាយករងរដ្ឋបាល​ ការផ្តល់ធុងសំរាមបរិស្ថានចំនួន ៥០ធុងនេះ​ ជាផ្នែកមួយក្នុងការរួមចំណែកសំអាតអនាម័យបរិស្ថានបានមួយកម្រិតទៀត​ ប៉ុន្តែយេីងក៏ត្រូវចូលរួមក្នុងការវេចខ្ចប់​ និងទុកដាក់ឱ្យបានត្រឹមត្រូវដែរ។ ទន្ទឹមនឹងនេះ​ លោក​ នាយករងរដ្ឋបាលក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Angkor Wildlife & Aquarium​ តែងតែចូលរួមគាំទ្រគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្តសៀមរាប​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។