ព័ត៌មានជាតិ

ពិធីបេីកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១.២០២២​ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាវត្តស្វាយ​ !

(សៀមរាប) ៖នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេសប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប នៅតាមមណ្ឌលប្រឡងទាំង ១៤មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ នៃខេត្តសៀមរាប។ នាឱកាសនោះផងដែរ​ លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡងសាលាបឋមសិក្សាវត្តស្វាយ​ ក្រុងសៀមរាប ព្រមទាំងមានវត្តមានចូលរួមពីសំណាក់លោក​ លោកស្រី​ គណៈកម្មការថ្នាក់ក្រសួង​ គណៈត្រួតពិនិត្យ​ គណៈមេប្រយោគ​ លោកគ្រូ​ អ្នកគ្រូជាអនុរក្ស​ និងលោក​ លោកស្រី​ជាអ្នកសម្របសម្រួល​ (គរុសិស្ស)​ ផងដែរ ។

មានប្រសាសន៍ក្នុងពិធីបើកកេះវិញ្ញាសារប្រឡងនោះលោកអភិបាលរងខេត្ត​ ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទ បានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗបេក្ខជនទាំងអស់ ក្នុងពេលធ្វើបើកបរត្រូវពាក់មួក សុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។