ព័ត៌មានជាតិ

អ្នកភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលធ្លាប់ចាញ់បោកនយោបាយខ្មោចបក្សប្រឆាំង ឥលូវត្រឡប់មកគាំទ្រប្តូផ្តាច់ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតដល់ជិត៩៥ភាគរយ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះបានបញ្ជាក់ថា នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានការិយាល័យបោះឆ្នោតចំនួន៣ការិយាល័យ សរុបប្រជាពលរដ្ឋមកបោះឆ្នោតចំនួន១៤៥១នាក់ សន្លឹកឆ្នោតដែលយកជាផ្លូវការចំនួន១៤៣៧សន្លឹក ក្នុងចំនួននេះ សំឡេងឆ្នោតដែលបោះជូនគណបក្សប្រជាជនកម្ពុជាចំនួន១៣៥៧សន្លឹក ស្មើនឹង៩៤ជិត៩៥% ។

តំណាងប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះបានបញ្ជាក់ថា មូលហេតុដែលប្រជាពលរដ្ឋស្ទើរទាំងស្រុងនៅទីនេះគាំទ្រប្តូផ្តាច់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះសច្ចភាពពិតប្រាកដមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលធ្វើគ្រប់យ៉ាងដើម្បីប្រជាជននិងជាតិកម្ពុជា មិនបោះបង់ មិនគេចវេស មិនរត់ចោលហើយមានតែការអនុគ្រោះជានិច្ចជាក់ស្តែងពួកគាត់ផ្ទាល់ ពីមុនចាញ់បោកនយោបាយខ្មោចគណបក្សប្រឆាំង ដែលមានលោកសម រង្ស៊ីជាប្រធាន ធ្វើអោយជីវិតរបស់ពួកគាត់រាប់រយរាប់ពាន់គ្រួសារ ត្រូវរងគ្រោះរស់តាមការញុះញង់រហូតគ្មានទីពឹងពិតប្រាកដ ល្មើសច្បាប់សព្វបែបយ៉ាង ឡើងទៅបាតុកម្មនៅភ្នំពេញដាច់បាយដាច់ទឹក ក្លាយជាខ្ញុំកញ្ជៈនយោបាយបោកប្រាស់។

ទើបតែចុងឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានចាត់តាំងឯកឧត្តមប៉ាន់ខែម ប៊ុនថនតំណាងសម្តេចមកដោះស្រាយបញ្ចប់គ្រប់បញ្ហា អនុគ្រោះគ្រប់សកម្មភាពខុសឆ្គងកន្លងមក ថែមទាំងអភិវឌ្ឍន៍មានសព្វអ្វីមិនប្រកាន់អតីកាល តើទៅរកឯណាទៀតថ្នាក់ដឹកនាំជាតិដូចសម្តេចតេជោសែន និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាល្អបែបនេះ ពួកគាត់ស្ម័គ្រស្មោះគាំទ្រលុះជីវិតក្ស័យ មិនចាញ់បោកអ្នកណាទៀតឡើយ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។