ព័ត៌មានជាតិ

នៅទីបំផុត ក្រុមសមត្ថកិច្ច រកឃើញឈើជាច្រើន ម៉ែត្រ នៅក្នុងក្រុមហ៊ុនស៊ីង បាយអូថេក នឹងកំពុងបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ.!

(ក្រចេះ) ៖ នៅទីបំផុត ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះបានរកឃើញឈើជាច្រើន ម៉ែត្រ នៅក្នុងក្រុមហ៊ុនស៊ីង បាយអូថេក នឹងកំពុងបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផងដែរ។

ក្រុមមន្ត្រីជំនាញក៏បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ គោយន្តកន្ត្រៃដឹកឈើចំនួន ១១គ្រឿង អត់មានឈើ ចំនួន ២គ្រឿង សរុប (១៣គ្រឿង) បញ្ជូនទៅស្ថាប័នអយ្យការដើម្បីអនុវត្តនីតិវិធី។

ប្រភពបានឲ្យដឹងថា ចំពោះឈើចំនួន ៦ឡាន ដែលកម្លាំងរកឃើញនៅក្រុមហ៊ុន ស៊ីងបាយអូថេក មន្ត្រីជំនាញនឹងបើកអង្កេតបឋម ដើម្បីស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកដែលមានការពាក់ព័ន្ធបន្តទៀត។

បើតាមប្រភពនៅព្រឹកមិញនេះ មានការប្រជុំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តរៀបចំកម្លាំងរុករកស្រាវជ្រាវ រកវត្ថុតាង ចុះស្រាវជ្រាវគល់ឈើ ដែលបានកាប់បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ និងដាក់បន្ទុកទៅលើឈើនៅក្នុងក្រុមហ៊ុន ថាតើផែនការមេ នៅក្នុងក្រុមហ៊ុន មានឈួសមានឆាយ មានគាល់ឈើឬអត់ ដោយមន្ត្រីជំនាញ ក៏ចុះត្រួតពិនិត្យក្រុមហ៊ុន និងឱ្យក្រុមហ៊ុនបង្ហាញឯកសារពាក់ព័ន្ធ ឈើទាំង៦ឡាន ថាតើក្រុមហ៊ុន បានឈើនេះ មកពីណា ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធអំណាចស្រាវជ្រាវ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិល្មើសតែម្ដង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។