ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមជំនាញការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស (FECC) នៃក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍន៍ចិន

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមជំនាញការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស (FECC) នៃក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍន៍ចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកបញ្ជាក់អំពីទិសដៅរបស់ក្រសួងគឺធ្វើយ៉ាងណាសម្រេចបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច។ ទាក់ទងនឹងការងារនេះ គឺកម្ពុជានឹងមិនប្រកួតប្រជែងលើបរិមាណទេ តែនឹងប្រកួតលើគុណភាព ដើម្បីទទួលបានផលចំណេញដោយគិតគូរដល់បរិស្ថាន (Eco-Friendly) គឺមិនប៉ះពាល់ដល់ព្រៃឈើឡើយ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គឺក្រសួងនឹងជំរុញការផលិតផលិតផលកសិកម្មប្រកបគុណភាព សុវត្ថិភាពអនាម័យ SPS សម្រាប់នាំចេញទៅប្រទេសចិន ហើយដែលការងារនេះទាមទារឱ្យមាននូវបច្ចេកទេស ផែនការអាជីវកម្ម និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងអនុវត្តស្របតាមគោលនយោបាយដែលក្រសួងបានដាក់ចេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។