ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង  និងក្រុមគ្រួសារ បានមូលមតិគ្នាជាឯកច្ឆ័ន ធ្វើបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

(ភ្នំពេញ) :ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងវេនទី១០ នៃការកាន់បិណ្ឌ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង  និងក្រុមគ្រួសារ បានមូលមតិគ្នាជាឯកច្ឆ័ន ធ្វើបុណ្យកាន់បិណ្ឌវេនទី១០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ ព្រមទាំងឧទ្ទិសមហាកុសល ជូនដល់បុព្វការីជនមាន លោកពុក សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម អ្នកម្តាយ ញ៉ែម សឿន ជាសុីម ព្រមទាំងជីដូន ជីតា និងញាតិការ ទាំង៧ សន្តានសូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលក្រុមគ្រួសារយើងខ្ញុំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធ លោកពុក អ្នកម្តាយ និងអ្នកទាំងអស់នោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាតក្នុងឋានសុគតិភពកុំបីខានឡើយ ហើយសូមងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារផងដែរ។

សារជាថ្មីម្តងទៀត សូមអោយផល្លានិសង្ឃដ៏ខ្ពង់ខ្ពស់នេះ កើតមានដល់សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទទាំងឡាយ ជាពិសេស បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល បានប្រកបដោយពុទ្ធមង្គលពរទាំងឡាយ ៤ប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។