ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ អំពាវនាវដល់មីក្រូហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជូនដល់ប្រជាពលរដ្ឋដែលមករស់នៅតំបន់រុនតាឯក

(សៀមរាប) :នៅថ្ងៃព្រឹក ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរជិត ៣ពាន់គ្រួសារ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថទាំងអស់ សូមមានការយោគយល់ និងអនុគ្រោះដល់ប្រជាពលរដ្ឋ ដោយធ្វើការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបជូនដល់ប្រជារដ្ឋដែលកំពុងរបស់នៅតំបន់អភិវឌ្ឍរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឱ្យគ្នាមានលទ្ធភាពរកសងត្រឡប់ទៅវិញ។ សូមបញ្ជាក់ជូនថា គ្រឹស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។