ព័ត៌មានជាតិ

រឿងទំនាស់ដីធ្លីរវៀង ប្រជាជន៥៨គ្រួសារ ជាមួយ កងទព័ ប្រជាជនស្នើរសុំអោយអាជ្ញាធរខេត្តជួយ ដោះស្រាយ!

(ព្រះវិហារ) : ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន58
គ្រួសារ រស់នៅភូមិគុណភាព ឃុំឆែបពី ស្រុកឆែប
ខេត្តព្រះវិហារ ជាមួយកងទព័នៅខេត្តស្ទឹងត្រែង
ប្រជាពលរដ្ឋស្នើរសុំអោយអាជ្ញាធរខេត្តទាំងពី ព្រៈវិហារ ស្ទឹងត្រែង ជួយដោះស្រាយអោយពួក
គាត់ដោយក្តីអនុគ្រោះ ។

លោក នួន សាវន្ត័ សមាជឹកភូមិគុណភាពនឹងជាតំ
ណាងប្រជាពលរដ្ឋ58គ្រួសារ បានប្រាប់អោយដឹងថា ដីទំនាស់ជាដីភូមិចាស់នឹងជាដីចំការវិលជុំ
របស់ប្រជាពលរដ្ឋនៅភូមិគុណភាព ឃុំឆែបពី ក្រោយរំដោះថ្ងៃ7មករា ឆ្នាំ1979 ប្រជាជនទាំងអស់ជាជនជាតិភាគតិច បានរើពីភូមិចាស់ នៅចំណុចស្រោងធំ មករស់នៅភូមិគុណភាព ភូមិបច្ចុប្បន្ន ភូមិចាស់បានក្លាយទៅជា
ដីចំការវិលជុំទៅវិញ បងប្អូនប្រជាជន ជនជាតិភាគ
តិចតែងតែកាប់ឆ្ការធ្វើចំការវិលជុំជារៀងរាល់ឆ្នាំ
រហូតមកដល់បច្ចុប្បន្ន នៅអំឡុងឆ្នាំ2022នេះ
មានក្រុមទាហាន ដឹកនាំដោយលោក អនុសេនិយ៍
ឯក ប៊ូ សាម៉ន មេបញ្ជាការកងអនុសេនាធំលេខ1
ចំណុះអោយសឹករងខេត្តស្ទឹងត្រែង ដែលមានទី
តាំងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង ដឹកនាំគ្រឿងចក្រចូលមកឈួសឆាយ កើតទៅជាទំនាស់រវៀងប្រជាពលរដ្ឋនឹង
ទាហាន មិនទាន់ដោះស្រាយចេញនៅឡើយ តែ
ខាងទាហាននៅតែបន្តសកម្មភាពឈូសឆាយ ដោយហាមឃាត់ប្រជាជនមិនអោយចូលទៅអា
ស្រយ័ផលឡើយ លោក នួន សាវន្ត័ បានសំណូម
ពរអោយអាជ្ញាធរខេត្តព្រះវិហារ នឹងខេត្តស្ទឹងត្រែ
ងជួយដោះស្រាយអោយប្រជាជនផង ។

លោក អនុសេនិយ៍ឯក ប៊ូ សាម៉ន បានអោយដឹងថាលោកដឹកនាំគ្រឿងចក្រចូលមកឈូសឆាយដី
ខាងលើ តាមបញ្ជារបស់ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្រែង ដោយហេតុថា ដីទំ
នាស់នេះជាដីអតិតះយុទ្ឋជនខេត្តស្ទឹងត្រែង ហើយ
លោកក៍បានជួបជាមួយអាជ្ញាធរឃុំឆែបពី ដោះស្រាយអោយប្រជាជនបានចំនួន53គ្រួសារ
ហើយ តែក្រោយមកប្រជាជនមិនព្រមទទួលយក
លោកថានឹងបន្តដោះស្រាយតទៅទៀត ។

លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់
បានអោយដឹងតាមទូរសព្ទ័ នៅព្រឹកថ្ងៃទី3ខែតុលា
បានអោយដឹងថា រឿងទំនាស់ដីខាងលើ លោក
មិនបានដឹងទេ លោកកំពង់ចាត់ក្រុមការងារអោយ
ចុះមកត្រួតពិនិត្យមើល លោកបានបន្តថា រឿងដី
នៅចំណុចខាងលើ ជាដីព្រៃរបស់រដ្ឋ អាជ្ញារខេត្ត
បានប្រគល់ទៅអោយកងទព័យ៉ាងមិចនោះលោក
មិនបានដឹងឡើយ ។

លោក អន ចាន់សុជាតិ នាយខណ្ឌ័រដ្ឋបាលព្រៃ
ឈើស្ទឹងត្រែង បានអោយដឹងថា រឿងដីទំនាស់
ខាងលើលោកមិនបានដឹងទេ លោកប្រាប់ថាលោ
កនឹងចាត់ក្រុមការងាររបស់លោកអោយចុះត្រួត
ពិនិត្យមើលរឿងនេះ ។

ករណីរឿងឈូសឆាយដីប្រជាពលរដ្ឋខាងលើ តា
មពីទៅអាជ្ញាធរស្រុកនឹងជំនាញខណ្ឌ័រដ្ឋបាលព្រៃ
ឈើ អត់ដឹង អាចនិយាយបានថា អាងអំណាចជា
កងកម្លាំប្រដាប់អាវុធ ដើរុករានធ្វើបាបប្រជាជន
ខុសទៅនឹងត្រិតក្រមវិនយ័របស់កងទព័ កន្ទេលធំ
បន្លំដេក យកគ្រឿងចក្រទៅឈូសកំទិចដីប្រជា
ពលរដ្ឋ អត់មាមច្បាប់ទំលាប់ ជារឿងមិនត្រឹមត្រូវ

ប្រជាពលរដ្ឋនៅភូមិគុណភាព បានស្នើសុំទៅដល់
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការងនៃ
កងយោធពលខេរភូមិន្ទនឹងជាមេបញ្ជាការកងទព័
ជើងគោក មេតាជួយដោះស្រាយរឿងទំនាស់ដី
ខាងលើអោយពួកគាត់ដោយក្តីអនុគ្រោះ ។

ដោយលោក ឆេង វិរៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។