ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារសិក្សាសាលាបឋមសិក្សាវាលព្រៅ ១ខ្នង មាន៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

(ព្រៃវែង) :នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារសិក្សាសាលាបឋមសិក្សាវាលព្រៅ ១ខ្នង មាន៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ស្ថិតនៅភូមិវាលព្រៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ក្នុងនាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងប្រជាពលរដ្ឋខេត្តព្រៃវែង ក៍ដូចជាខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានជូនអំណោយជាអគារ១ខ្នង មាន៦បន្ទប់នេះ ក្នុងន័យចូលរួមក្នុងវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាពដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ទើបយើង មានថ្ងៃប្រារព្វពិធីបញ្ចុះបឋមសិលា អគារសិក្សា នាពេលនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។