ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ប៊ុន ទ្រី

(ព្រះសីហនុ) :នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃណគ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ប៊ុន ទ្រី ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលស្ថិតនៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ ឯកឧត្តម ប៊ុន ដា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះ ឧបាសក ប៊ុន ទ្រី និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឧបាសក សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។