ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បានរកឃើញ អ្នកឆ្លងខេត្តចំនួន៤នាក់ បន្ថែមទៀត

(ខេត្តព្រៃវែង) នៅថ្ងៃទី២៤ ខែមេសារ ឆ្នាំ២០២១ ថ្ងៃនេះ អ្នកល្មេីសបម្រាម បានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ជាលទ្ធផលរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ ៣នាក់​ និងខេត្តព្រះសីហនុ​ ១នាក់។
អ្នកទាំង៤នាក់​នេះ​ មន្ត្រី​នគរបាល​យុត្តិធម៌​ស្រុកកំពុងតែបន្តនិតិវិធី​ពិន័យអន្តរការណ៍តាម​វិធានការ​រដ្ឋបាល​ហើយ។

ជាសំណូមពរ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ស្នើរសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ។
សូមបងប្អូននៅមូលដ្ឋានចូលរួមសហការដោយរាយការណ៍ជាបន្ទាន់មកអាជ្ញាធរអំពីជនសង្ស័យដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ចាត់ការតាមវិធានការច្បាប់ដែលឈានដល់ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ! ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។