ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញបិទវគ្គអប់រំនយោបាយ សម្រាប់ថ្នាក់ដឹកនាំឃុំ ស្មៀនឃុំ នាយប៉ុស្តិរដ្ឋបាល និងមេភូមិ ក្នុងស្រុកបាធាយ

(កំពង់ចាម) :នារសៀល ថ្ងៃសៅរ៍ទី២០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយ សម្រាប់ថ្នាក់ដឹកនាំឃុំ ស្មៀនឃុំ នាយប៉ុស្តិរដ្ឋបាល និងមេភូមិ ក្នុងស្រុកបាធាយ ដោយមានការអញ្ជើញចូលរួមរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍បក្សខេត្ត ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមចូលរួមប្រមាណជិត ២០០នាក់ នៅទីស្នាក់ការគណបក្សស្រុកបាធាយ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានឡើងថា÷

-មូលដ្ឋានរឹងមាំ គណបក្សទទួលបានការគាំទ្រខ្លាំង
-ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ត្រង់លក្ខណៈសម្បត្តិទី១ -ការផ្តល់សេវាសាធារណ: ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។

-មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅថ្នាក់មូលដ្ឋាន ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទបស្កាត់ការប៉ុនប៉ងបង្កចលណារបស់បក្សពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា និងសូមចូលរួមគាំទ្រយ៉ាងក្លៀវក្លានូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។