ព័ត៌មានជាតិ

សាំងគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់សម្រុកចូលតាមច្រកផ្លូវទឹក និងច្រកផ្លូវគោកទាំងយប់ទាំងថ្ងៃក្នុងខេត្តកោះកុង មេគយ ទុំ ណូ មិនហ៊ានបង្ក្រាប!

កោះកុង :ប្រពភថ្មីៗពីរមន្ដ្រីគយតូចតាចក្នុងខេត្ត បានបង្ហើបឲ្យដឹងថា: មានក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោកយ៉ាងពេញបន្ទុកក្នុងខេត្តកោះកុង ក្រោមការបើកដៃសហការជាប្រព័ន្ធពីមេសាខាគយខេត្តកោះកុង គឺបុគ្គលលោក ទុំ ណូ និងបក្ខពួក។ ក្រុមឈ្មួញ​ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសសៀម ឆ្លងកាត់ខេត្តកោះកុង បានលួចបង្ហើបឲ្យដឹងថា ទុំ ណូ បានសហការជាមួយក្រុមឈ្មួញធំៗដែលរកស៊ីនាំទំនិញមានសាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោក ហើយទាំងអស់នេះជាប្រភពចំណូលដ៏សំខាន់នៃបុគ្គល ទុំ ណូ ដែលជាមេសាខាគយខេត្តកោះកុង នេះ។ មានសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ក្រុមអាជីវករដែលដឹកទំនិញតាមច្រកផ្សេងៗជាច្រើនឆ្លងកាត់ខេត្តកោះកុង ត្រូវបានបុគ្គល ទុំ ណូ និងបក្ខពួកគាបសង្កត់ជម្រិតយកលុយតាមតែទំនើងចិត្តនៅចំណុចឃុំអណ្តូងទឹក ផ្លូវជាតិលេខ៤៨ ស្រុកស្រែអំបិល ដែលជាកុងត្រូលជជុះរបស់ក្រុមគយ ទុំ ណូ។

ទុំ ណូ ដែលជាមេសាខាគយខេត្តកោះកុង កំពុងប្រមូលការស្រង់ដើមទៅតាមយុទ្ធសាស្រ្តរបស់ខ្លួនដែលមេសាខាគយខេត្តកោះកុង នេះមានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជាច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម កំពង់ផែស្រែអំបិល កំពង់ផែកែវផុស និងច្រកលួចលាក់តូចៗជាច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្រទេសសៀម។ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុកត្រូវបានឈ្មួញនាំចូលពីប្រទេសសៀម យ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្ទឹងពីមន្ត្រីគយ ជាពិសេសទាំងអស់នេះមានការបើកដៃចែកផលប្រយោជន៍រវាងបុគ្គល ទុំ ណូ និងឈ្មួញទាំងតូចទាំងធំដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់តាមខេត្តកោះកុង។ ​មេសាខាគយខេត្តកោះកុង និងបក្ខពួកបានបើកដៃឲ្យឈ្មួញធំៗជាច្រើននាក់សម្រុកនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ ដែលនាំចូលពីប្រទេសសៀម តាមច្រកផ្លូវសមុទ្រជាច្រើនកន្លែងទៀតយ៉ាងពេញបន្ទុក។ ការដែលឈ្មួញទាំងនេះអាចធ្វើអ្វីៗបានតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ទុំ ណូ ដែលបានប្រើតួនាទី និងអំណាចដើម្បីប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។

តាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬមិនគ្រប់ដែលនាំចូលពីប្រទេសសៀម មានដូចជា ស្រាបៀរជាច្រើនប្រភេទ ភេសជ្ជៈកំប៉ុង ឬដប គ្រឿងសំណង់ ទំនិញចាប់ហួយ និងគ្រឿងសំអាងការជាដើម។ មិនត្រឹមតែមុខទំនិញខាងលើនេះទេ គឺមានឈ្មួញមួយចំនួនបាននាំម៉ូតូទំនើបៗគេចពន្ធ ឡានទំនើបៗគេចពន្ធចូលពីប្រទេសសៀម តាមខេត្តកោះកុង នេះផងដែរ។ ទាំងអស់នេះគឺមានការឃុបឃិតបើកដៃពីសំណាក់បុគ្គល ទុំ ណូ និងបក្ខពួកដែលកេងប្រវ័ញ្ចផលប្រយោជន៍ជាតិមកដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន។ មេសាខាគយខេត្តកោះកុង និងបក្ខពួកបានបើកដៃឲ្យឈ្មួញធំៗនាំចូលនូវទំនិញគេចពន្ធយ៉ាងរលូន ហើយមកគាបសង្កត់អាជីវករ និងឈ្មួញតូចៗតាមតែទំនើងចិត្តតាមការបង្កាប់បញ្ជា ដែលដឹកទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ៤៨ បង់លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅ, រថយន្តធំដឹកទំនិញត្រូវបង់លុយពី២០ម៉ឺនរៀល ឡើងទៅ បើមានទំនិញសំពីងសំពោងច្រើនត្រូវបង់លុយពី២៥ម៉ឺនរៀលឡើងទៅ ដោយសារអំណាចបង្កាប់បញ្ជានៃមន្ត្រីគយ និងភ្នាក់ងារគយតាមការបញ្ជារបស់បុគ្គល ទុំ ណូ ក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកោះកុង និងឆ្លងកាត់កុងត្រូលជជុះគយ ត្រង់ចំណុចឃុំអណ្តូងទឹក ស្រុកស្រែអំបិល គ្មាននរណាមួយហ៊ានតវ៉ា​ត្រូវតែបង់តាមការកំណត់របស់ពួកគេទាំងនេះ។

​ក្រុមឈ្មួញ និងអាជីវករតូចតាចដែលទ្រាំនឹងទង្វើគាបសង្កត់ ជម្រិតទារលុយលើតុក្រោមតុពីមន្ត្រី និងភ្នាក់ងារគយក្រោមការគ្រប់គ្រងនៃបុគ្គល ទុំ ណូ បានធ្វើការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកគយកម្ពុជា មិនត្រូវមើលរំលងទៅលើមេសាខាគយខេត្តកោះកុង និងបក្ខពួក ទុំ ណូ នេះឡើយព្រោះមេគយខេត្តកុងនេះកំពុងបង្កើនឥទ្ធិពលដោយយកឈ្មោះថ្នាក់ដឹកនាំធំៗនៅអគ្គនាយកគយកម្ពុជា ក៏ដូចជានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើនអំណាចដើម្បីប្រមូលប្រយោជន៍តាមរបៀបពុករលួយ ដើម្បីស្រង់ដើមឲ្យបានឆាប់ ហេតុនេះហើយសុំឲ្យលោក អូន ព័ន្ធមុនីរ័ត្ន​, លោក ឱម យ៉ិនទៀង, លោក គុណ ញឹម គួរតែបើកការស៊ើបអង្កេតមួយឲ្យបានស៊ីជម្រៅតាមតែអាចធ្វើទៅបាន ទប់ស្កាត់ និងកាត់បន្ថយអំពើពុករលួយ និងការជម្រិតទារប្រាក់លើតុក្រោមតុទៅលើក្រុមឈ្មួញ និងអាជីវករតូចតាចដែលរកស៊ីដឹកទំនិញឆ្លងកាត់ខេត្តកោះកុង នេះជាបន្ទាន់ផង៕សហការី

លោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។