ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពពេញលេញ

(ព្រះសីហនុ) ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីកត្តាសន្តិសុខ
ពោលគឺបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ទៀតថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ
និងសុខសុវត្ថិភាពពេញលេញ។ សម្តេចបានថ្លែងដូចនេះនៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាស
អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅបរិវេណទីលានសម្តេចតេជោ
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់ប្រារព្ធ ពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែ
រួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រ
គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និង
ការទទួលខុសត្រូវ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។