ព័ត៌មានជាតិ

រដ្ធបាលខេត្តបាត់ដំបង៖ ជារៀងរាល់ឆ្នាំកំណាត់ផ្លូវនេះតែងតែមានការស្រុតដី ដែលធ្វើឲ្យខូចខាតផ្លូវនិងត្រូវបានជួសជុលជាប់ជាប្រចាំ

(បាត់ដំបង) ៖ រដ្ឋបាលក្រុងបាត់ដំបង មានកិត្តិយស សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង- ខេត្តបាត់ដំបង មេត្តាជ្រាបថា ៖ កំណាត់ផ្លូវលេខ ១៥៩(D) ចំណុចមុខសណ្ឋាគារឃឹងហ៊្វី និងភោជនីយដ្ឋានអាស៊ាន ស្ថិតនៅ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជារៀងរាល់ឆ្នាំកំណាត់ផ្លូវនេះតែងតែមានការស្រុតដី ដែលធ្វើឲ្យខូចខាតផ្លូវនិងត្រូវបានជួសជុលជាប់ជាប្រចាំ ។ ដោយពិនិត្យឃើញ ករណីនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសាងសង់ច្រាំងការពារមិនឲ្យបាក់ស្រុតដី និងធានាបាននិរន្តន៍ភាពផ្លូវក្នុងការប្រើប្រាស់ ក្នុងអំឡុង ពេលស្ថាបនាច្រាំងស្ទឹង បណ្តាលឲ្យមានការបាក់ស្រុតដី និងនាំឲ្យមានការខូចខាតផ្លូវដោយអន្លើ បន្ទាប់ពីស្ថាប នាច្រាំងស្ទឹងរួចរាល់ រដ្ឋបាលខេត្តបាត់ដំបង នឹងស្ថាបនាកំណត់ផ្លូវនេះឡើងវិញ ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ពិសេសសាធារណជនដែលនិយមប្រើ ប្រាស់បណ្តាញសង្គមហ្វេសបុក (Facebook) មេត្តាជ្រាបជាព័ត៌មាន សូមអរគុណ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។