ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញបើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ «ឆ្នាំថ្មី ព្រៃវែង» ឆ្នាំ២០២៣

(ព្រៃវែង) ៖នាព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញបើកកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ «ឆ្នាំថ្មី ព្រៃវែង» ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

សូមជម្រាបថាកិច្ចការទាំងនេះ យើងបានទទួលបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ក្រៅពីនេះយើងត្រូវសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍នៅតំបន់ប្រារព្ធពិធីប្រកបដោយភាពល្អប្រសេីរនិងសប្បាយរីករាយ​ ពីការចូលរួមលេងកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអបអរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី​ប្រពៃណីជាតិយើងខាងមុខនេះ។

ឯកឧត្តអភិបាលខេត្ត និងលោកជំទាវ សូមសំណូមពរដល់គណៈកម្មាការ និងអនុកម្មាការ ពិសេសបងប្អូនប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយ និងពង្រឹងអនុវត្តលើការងារបរិស្ថាន អនាម័យស្អាត សេចក្តីថ្លៃថ្នូរនិងសូមប្រសិទ្ធពរជ័យជូនអង្គពិធីទាំងមូល ទទួលបាននូវពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។