ព័ត៌មានជាតិ

ឯកឧត្តម អ៊ន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ស្តីពីការឆ្លងរបាយការណ៍បូកសរុបការងារគណបក្ស និងក្រុមការងារចុះជួយខេត្ត កំពង់ចាម ប្រចាំខែ និងទិសដៅភារកិច្ចបន្ត

(កំពេញ) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ស្តីពីការឆ្លងរបាយការណ៍បូកសរុបការងារគណបក្ស និងក្រុមការងារចុះជួយខេត្ត កំពង់ចាម ប្រចាំខែ និងទិសដៅភារកិច្ចបន្ត និងពិធីប្រកាសបំពេញបន្ថែមសមាសភាពសមាជិកអចិន្ត្រៃយ៍បក្សខេត្ត ចំនួន ៣រូប។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានបក្សខេត្ត ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការគណបក្សខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា: គណៈកម្មាធិការគណបក្សប្រជាកម្ពុជា ខេត្តកំពង់ចាម ការពារដាច់ខាត សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលនៅតែមានការគំរាមកំហែងដោយទង្វើអាក្រក់របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអមិត្ត។ លើកកម្ពស់ការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈ រក្សាសមិទ្ធផលសង្គមជាតិឲ្យបានគត់មត់ ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ត្រូវខិតខំធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន ការបន្តបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ បន្តយន្តការដោះស្រាយនូវបញ្ហាប្រឈមដែលនៅសេសសល់ឲ្យមានប្រសិទ្ធភាពខ្ពស់ ការពង្រឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម និងការភ្ជាប់គ្រុបតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតេឡេក្រាមរបស់រដ្ឋបាលខេត្តកំពង់ចាម ឲ្យបានផុលផុស ដើម្បីទទួលបានព័ត៌មានជាក់លាក់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសកម្មភាពការងាររបស់ខេត្តកំពង់ចាម។ ជំរុញការកសាងកម្លាំងគាំទ្រថ្មី ជាពិសេសក្នុងស្រទាប់យុវជនដែលគ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅពង្រីកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យកាន់តែខ្លាំងក្លាថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។