ព័ត៌មានជាតិ

កម្លាំងអធិការនគរបាលស្រុក សហការជាមួយកម្លាំងកងអាវុធហត្ថធ្វើការជ្រៅជ្រាវចុះ ឃាត់ខ្លួនក្មេងទំនើង នឹងពាក់ព័ន្ធគ្រឿងញៀន នឹងផ្សេងទៀត !!

(ពោធិ៍សាត់) ៖ លោកវរសេនីយ៍ឯក អ៊ុក ហៃអធិការនគរបាលស្រុកតាលោសែនជ័យ
សូមគោរពអនុញ្ញាតរាយការណ៍ជូន
សភាពការណ៍ចាប់ពីពេលព្រឹក
ថ្ងៃ០៨/០៤/២០២៣រហូតដល់ថ្ងៃទី
០៨/០៤/២០២៣វេលាម៉ោង១៥និង០០នាទី។
l-សភាពការណ៍គណបក្សនយោបាយ(គ្មាន
ll-សភាពការណ៍  កម្មករ .ពលរដ្ឋ .សាសនានិងសង្គមសុីវិល (គ្មាន)
lll-សភាពការណ៍បទល្មើស
ក/បទល្មើសព្រហ្មទណ្ឌ
១-បទឧក្រឹដ្ឋ  (គ្មាន)
២-បទមជ្ឈឹម  ( គ្មាន)
ខ/បទល្មើសគ្រឿងញៀន.(គ្មាន)
គ/បទល្មើសល្បែងសុីសង(០១លើក)
ឃ/បទល្មើសក្មេងទំនើង (គ្មាន)
lV.សភាពការណ៍ពួកប្រឆាំងក្រៅច្បាប់ (គ្មានសកម្មភាពអ្វីទេ)
V. សភាពការសណ្ដាប់ធ្នាប់និងគ្រោះថ្នាក់ផ្សេងៗ:-គ្មាន
១.គ្រោះថ្នាក់ចរាបរណ៍(គ្មាន)
២.គ្រោះថ្នាក់ផ្សេងៗ( គ្មាន)
VI.លទ្ធផលនៃកិច្ច ប្រតិបត្តិការ

🚦ផ្នែកសណ្តាប់ធ្នាប់
នៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៣ វេលាម៉ោង០៩:៥០នាទី មានប្រជាពលរដ្ឋ
+ឈ្មោះ ពែកសុខឆេង ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ។
I បានទៅរកដកផ្សិតនៅជើងភ្នំ ហើយក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០២គ្រាប់ ប្រភេទType69(40,85mm)ផលិតនៅប្រទេសចិន
+ពលរដ្ឋឈ្មោះ សូ ខាន់ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ប្រភេទ60 mm ផលិតនៅប្រទេសចិនហើយបានយកមកប្រគល់ជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ
+កម្លាំងផែនសណ្តាប់ធ្នាប់ចំនួន០១នាក់ សហការជាមួយមន្ត្រីសុីម៉ាក់ចំនួន០១នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាលោចំនួន០១នាក់
បានចុះទៅត្រួតពិនិត្យនិងធ្វើការហំពទ្ធ័គ្រាប់
រងចាំមន្រ្តីជំនាញចុះមកយកទៅកំទេចចោល។

A. ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង
+ នៅថ្ងៃទី 08 ខែ មេសា ឆ្នាំ 2023 វេលាម៉ោង13 និង 30 នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មាន តាមរយៈទូរសព្ទពីប្រជាពលរដ្ឋ ថាមានករណីលេងល្បែងស៊ីសង(បៀរ) និង ខ្លាឃ្លោក 01 លើក នៅចំណុចខាងត្បូងវត្តស្រះរំដេង ស្ថិតនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
– ក្រោយពីទទួលបានព័ត៌មានរួច សមត្ថកិច្ចប៉ុស្តិ៍ចំនួន 03 នាក់
+ ដឹកនាំដោយ
លោកអនុសេនីយ៍ឯក សំ គ្រៀន ឋានៈនាយប៉ុស្តិ៍ បានចុះទៅដល់ចំណុចខាងលើ បង្រាបបាន
1/ បៀរ មួយហ៊ូ ស្មើនិង 52 សន្លឹក
2/ កំរាលភ្នែកខ្លាឃ្លោក ចំនួន 02
3/ កន្សែងកំរាល 01
4/ ស្បែកជើង ចំនួន 03 គូរ
ចំពោះមុខសញ្ញាអ្នកលេងល្បែងបានរត់គេចខ្លួនបាត់អស់។

A.ប៉ុស្តិ៍តាលោ
នៅថ្ងៃទី08 ខែមេសា ឆ្នាំ 2023 កាលពីថ្ងៃទី 07 ខែមេសា ឆ្នាំ 2023លាម៉ោង 17 និង 15 នាទីមានករណីគ្រោះថ្នាក់ធម្មជាតិ(ខ្យល់កន្ត្រាក់)01លើកបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមានចំនួន02ភូមិ
នៅភូមិប្រហាលនិងភូមិសំសាន្ត
បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបរួមចំនួន14 ខ្នងផ្ទះ។
១.ភូមិប្រហាល
.១ ឈ្មោះឡុង តាំង ភេទស្រីអាយុ 27 ឆ្នាំ រស់នៅភូមិប្រហាល ផ្ទះបាយ 4គុណ5 បណ្ដាលឱ្យខូចខាតរបើកដំបូងស័ង្កសីទាំងស្រុង។
.២ ឈ្មោះ វឿន រី ភេទប្រុសអាយុ 54 ឆ្នាំ រស់នៅភូមិប្រហាល
ផ្ទះ 5 គុណ7 បណ្ដាលឲ្យខូចខាតដំបូលស័ង្កសីចំនួន 27 សន្លឹក។
.៣ ឈ្មោះអ៉ីម ម៉ាត់ ភេទប្រុសអាយុ 39 ឆ្នាំ រស់នៅភូមិប្រហាល
ផ្ទះ 5 គុណ6 បណ្ដាលឲ្យខូចខាតដំបូលស័ង្កសីមួយចំហៀងចំនួន 18 សន្លឹក។
២/ភូមិសំសាន្តមានឈ្មោះដូចខាងក្រោមៈ
១.ឈ្មោះហួ ធី ភេទប្រុសអាយុ 26ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះបាយ 4 គុណ 5 បណ្ដាលឲ្យខូចខាតរបើកដំបូលស័ង្កសីទាំងស្រុង។
២.ឈ្មោះ នេត គឿន ភេទប្រុសអាយុ 44 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ 4គុណ5 បណ្ដាលខូចខាតរបើកដំបូងស័ង្កសីចំនួន 10 សន្លឹក។
៣. ឈ្មោះអ៊ុំ សៅ ភេទប្រុសអាយុ 76 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ 5 គុណ6 បណ្ដាលឱ្យខូចខាតដំបូលស័ង្កសីចំនួន 15 សន្លឹក។
៤.ឈ្មោះសៅ ពៅ ភេទស្រី អាយុ 38 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ 5 គុណ6 បណ្ដាលឱ្យខូចខាតរបើកក្បឿងចំនួន 30 សន្លឹក។
៥.ឈ្មោះញ៉ ស្រាំង ភេទប្រុសអាយុ 32 ឆ្នាំ នៅភូមិសំសាន្ត
ផ្ទះ4គុណ6 បណ្ដាលឲ្យខូចខាតរបើកដំបូលស័ង្កសីចំនួន 12 សន្លឹក។
៦. ឈ្មោះហៀក សុខគុំ ភេទស្រីអាយុ 26 ឆ្នាំ នៅភូមិសំសាន្ត
ផ្ទះ5គុណ6 បណ្ដាលឲ្យខូចខាតរបើកដំបូងស័ង្កសីទាំងស្រុង។
៧.ឈ្មោះរឿន ឡាត់ ភេទស្រីអាយុ 29 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ4គុណ6 បណ្ដាលឱ្យខូចខាតដំបូលស័ង្កសីចំនួន 20 សន្លឹក។
៨.ឈ្មោះសុត រឿង ភេទស្រីអាយុ 48 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ5គុណ6 បណ្ដាលឱ្យខូចខាតរបើកដំបូងស័ង្កសីចំនួន 12 សន្លឹក និងជញ្ជាំងស័ង្កសីចំនួនមួយផ្ទាំង។
៩.ឈ្មោះ វ៉ិត សារឿន ភេទប្រុសអាយុ 53 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ 5គុណ12 បណ្ដាលឲ្យខូចខាតរបើកដំបូលស័ង្កសីចំនួន 15 សន្លឹក។
១០.ឈ្មោះហួ នឿន ភេទប្រុសអាយុ 36 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ8គុណ10 បណ្ដាលឱ្យខូចខាតរបើកដំបូងស័ង្កសីចំនួន 10 សន្លឹក។
១១.ឈ្មោះហួ ធឿន ភេទប្រុសអាយុ 45 ឆ្នាំ រស់នៅភូមិសំសាន្ត
ផ្ទះ6គុណ8 បណ្ដាលឲ្យខូចខាតទាំងស្រុង។

A. ដោយមានការចង្អុលការដ៍ឈ្លាសវៃពីលោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ (ដ៏ខ្ពង់ខ្ពស់)អំពី គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ០៧ ចំណុច
+នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ២៣ នាទី
-កម្លាំងអធិការនគរបាលស្រុកតាលោសែនជ័យចំនួន ០៦ នាក់ សហការជាមួយកម្លាំងកងរាជអវុធហត្ថចំនួន ០២ នាក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន ០៤ នាក់ ។
(ដឹកនាំដោយ)
លោក វរសេនីយ៍ឯក អ៊ុល ហៃ ឋានៈ (អធិការ )
I. បានដឹកនាំកំលាំងចុះល្បាតត្រួតពិនិត្យរដ្ឋបាលតាមដងផ្លូវ សាធារណៈ សំខាន់ៗ លុះដល់ចំណុចមុខសាលាបឋមសិក្សាតាសាស់ស្ថិតក្នុងភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
-សមត្ថកិច្ចយើងបានធ្វើការ ឃាត់ម៉ូតូក្មេងស្ទាវចំនួនមួយក្រុមជិះម៉ូតូបំពងសម្លេងតាមដងផ្លូវសាធារណៈធ្វើអោយរំខានដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវមានម៉ូតូចំនួន ០៤ គ្រឿង និង មនុស្សចំនួន ០៥ នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ នី មករា ភេទប្រុស អាយុ ២៥ ឆ្នាំ ( ក្នុងបន្ទុក ) រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
២.ឈ្មោះ ហ៊ន ប៊ុនណាល់ ភេទប្រុស អាយុ ២១ ឆ្នាំ ( ក្នុងបន្ទុក ) រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
៣.ឈ្មោះ ខឹម ភារុំ ភេទប្រុស អាយុ ១៥ ឆ្នាំ ( ក្នុងបន្ទុក ) រស់នៅភូមិស្តុកខ្ទុំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
៤.ឈ្មោះ នាង ភា ភេទប្រុស អាយុ ១៩ ឆ្នាំ ( ក្នុងបន្ទុក ) រស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
៥.ឈ្មោះ ផល លាង ភេទប្រុស អាយុ ១៨ ឆ្នាំ ( ក្នុងបន្ទុក ) រស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ
និងធ្វើការឆែកឆេររកឃើញ សម្ភារៈជាប់នឹងដងខ្លួនដាក់នៅម៉ូតូនិងការបូបស្ពាយមានដូចខាងក្រោម ៖
១. ស្នាប់ដៃចំនួន ០១
២. ចំពាមកៅស៊ូចំនួន ០១
៣. គ្រាប់កង់ចំនួន ០៥ គ្រាប់
៤. គ្រាប់ឃ្លីចំនួន ០២ គ្រាប់
៥. ដែកកេះបុកសម្រាប់ជក់ គ្រឿងញៀនចំនួន ០១
៦. ដែកកេះអត់បុកចំនួន ១១
៧. បារីចំនួន ០២ កញ្ចប់
៨. ក្បាលខ្សែក្រវ៉ាត់ចំនួន ០១
ចំពោះវត្ថុតាងនឹងមនុស្សសមត្ថកិច្ចយើងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីធ្វើការសួរនាំ
-ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំសមីខ្លួនបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចយើងថាខ្លួនពិតជាធ្លាប់បានប្រើប្រាស់នូវសារធាតុញៀនខ្លះប្រើប្រាស់តាំងពីឆ្នាំ២០១៦មកហើយខ្លះទៀតក៏បានប្រើប្រាស់ត្រឹមរយៈពេលមួយឆ្នាំកន្លងមកនេះ
-ចំពោះករណីខាងលើនេះសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុអប់រំ កិច្ចសន្យាសាវតាជាតិលើកទីមួយនឹងឲ្យអាណាព្យាបាលធានាយកទៅអប់រំនៅផ្ទះបន្ត
-ចំណែកវត្ថុតាងម៉ូតូកែឆ្នៃបំពង់សុីម៉ាំងចំនួន ០៤ គ្រឿងត្រូវបានសមត្ថកិច្ចអោយដោះដូរដាក់បំពង់សុីម៉ាំងដើមវិញនឹងបានណែនាំអោយដាក់កញ្ចក់មើលក្រោយហើយប្រគល់អោយយកទៅប្រើប្រាស់វិញ ។

(ដោយក្តីគោរព)

វ.ឯក អ៊ុល ហៃ

(ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។