ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ស្តីពីការរៀបចំផែនការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣

(កំពង់ចាម) ៖ នៅរសៀលថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ស្តីពីការរៀបចំផែនការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣ និងការងារចាំបាច់មួយចំនួន។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។