ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តន៍គោលនយោបាយថ្មី សម្រាប់ស្រ្តីមានផ្ទៃពោះឱ្យទទួលបានអត្ថប្រយោជន៍

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តន៍នូវគោលនយោបាយថ្មី ចំពោះស្ត្រីពពោះ និងឆ្លងទន្លេគឺត្រូវផ្លាស់ប្ដូរ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និងរោងចក្រ DNQIAN TEXTILE CAMBODIA។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ចាប់ពីខែសីហា ឆ្នាំ២០២៣នេះទៅ ស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះម្ដងនៅមណ្ឌលសុខភាព និងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ខណៈការឆ្លងទន្លេនឹងទទួលថវិកាបានចំនួន ៤០ម៉ឺនរៀល និងការថែទាំក្រោយឆ្លងទន្លេការពិនិត្យសុខភាពម្ដងទៀត នៅមណ្ឌលសុខភាពនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀលបន្ថែម រហូតដល់កូនអាយុបាន២ឆ្នាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។