ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ÷នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវ ចិត្តក្រុមវិភាគល្ងង់ទូ

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ កន្លងមកមានក្មួយៗដែលនិយមលេង
រូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បង
របស់ខ្ញុំហ៊ុន ម៉ាណែតនិងផ្គុំរូបថតខ្ញុំនិង
ភរិយាជាមួយរូបថតម៉ាណែតនិងភរិយា។
គាត់បានប្រាប់ខ្ញុំថាលោកអុំសង្ហាដូចបង
ម៉ាណែតនិងក្មួយខ្លះនិយាយថាអុំប្រុសអុំ
ស្រីសង្ហាដូចបងម៉ាណែតនិងប្រពន្ធគាត់។
ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែត
បង្កើតអុំឬអុំបង្កើតម៉ាណែត?។
អត្ថបទមួយនេះនឹងធ្វើឱយក្រុមវិភាគយក
ទៅវិភាគបានហោចណាស់មួយសប្តាហ៍
ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិតឬ
សុំសិទ្ធជ្រកកោននៅក្រៅប្រទេស។
ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ល្អហើយខ្ញុំមានចៅ
២២នាក់និងកូនបង្កើតកូនប្រសារ១០នាក់
ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។
នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវ
ចិត្តក្រុមវិភាគល្ងង់ទូ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។