ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷ជួយគ្នាក្នុងគ្រាលំបាក គឺកសាងអំពើល្អ ផ្តល់ស្នាមញញឹម

 

ឯកឧត្តម ដួង តារា គ្រោងផ្តល់ស្បៀងជូនពលរដ្ឋ១០០០គ្រួសារ

***ដាច់ស្បៀង/ Out of food: (011890393/ 012997665)
***បរិច្ចាគថវិកា/Contribution (ABA: 000676665)

ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ទីស្ដីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីយើងបានឃើញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបញ្ចប់បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងតាខ្មៅចាប់ពីថ្ងៃទី ៦ឧសភា ក៏ដោយ ចំពោះបងប្អូនដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម​ សូមកុំធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ដ៏សាហាវនេះអោយសោះ។ បញ្ចប់ការបិទខ្ទប់មិនមែនមានន័យថាអស់កូវីដ-១៩ទេ។

នៅក្នុងស្ថានភាពដ៏លំបាកនេះ ឯកឧត្តម ដួង តារា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលជួយផ្តល់ស្បៀងជូនបងប្អូនយ៉ាងហោចណាស់១ពាន់គ្រួសារដែលកំពុងខ្វះនិងដាច់ស្បៀងក្នុងរាជធានីភ្នំពេញ។​ អរគុណបងប្អូនសប្បុរសដែលបានចូលរួមជាមួយខ្ញុំ។

នៅពេលនេះខ្ញុំកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ​ ។ នៅថ្ងៃទី៦ឧសភា​ ខ្ញុំទៅយកសំណាកធ្វើតេស្តកូវីដ-១៩ ចុងក្រោយ។

ដើម្បីសុវត្ថិភាពអាយុជីវិតយើងនិងក្រុមគ្រួសារ សូមកុំចេញក្រៅផ្ទះនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម ប្រសិនបើគ្មានបេសកកម្មការងារចាំបាច់បន្ទាន់ណាមួយនោះទេ។ ត្រូវតែពាក់ម៉ាស ហើយឧស្សាហ៍ដុសលាងសម្អាតដៃនិងមុខមាត់អោយបានស្អាតល្អកុំអោយមេរោគឆ្លងជាប់ខ្លួន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។