ព័ត៌មានជាតិ

សូមអបអរសាទរ ជូនចំពោះ មន្ត្រីរាជការសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង ចំនួន៥០នាក់ ដែលបានទទួលប័ណ្ណសរសើរពីរាជរដ្ឋាភិបាលកម្ពុជា!

(កំពង់ចាម) ៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៃខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតន:គីរី និងខេត្តស្ទឹងត្រែង ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងការជួយសង្រ្គោះអាយុជីវិត និងការពារសុខភាពប្រជាជនកម្ពុជានាពេលកន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម។

ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងនូវការកោតសរសើរ និងជូនពរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។