ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ យើង មិនអត់ឱនឱ្យទង្វើណាដែលបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះឡើយ

(កំពង់ស្ពឺ) ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើង មិនអត់ឱនឱ្យទង្វើណាដែលបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះឡើយ ពីព្រោះយើងបានឆ្លងកាត់រួចហើយពីទុក្ខវេទនានិងការព្រាត់ប្រាស់ដោយសារសង្រ្គាម។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើង ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត ដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែងសម្រាប់កម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។