ព័ត៌មានជាតិ

ផ្ទុកលើសទម្ងន់ យ៉ាងសំពីងសំពោង នៅក្រុងប៉ោយប៉ែត.!

ប៉ោយប៉ែត ៖ សកម្មភាពដឹកជញ្ជូន ផ្ទុកលើសទម្ងន់ យ៉ាងសំពីងសំពោង លើផ្លូវសាធារណៈ ចំកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈឡាន កែច្នៃខុសបច្ចេកទេស មានគ្រោះថ្នាក់បំផុត ប្រសិនបើសមត្ថកិច្ចមន្ត្រីនគរបាលចរាចរណ៍ និងជំនាញខាងមន្ទីរសាធារណការនិង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ មិនបានគិតគូរ ចាត់វិធានការ លុបបំបាត់ ហាមឃាត់ ឃាត់ទុកយកមកអប់រំ នោះបញ្ហាគ្រោះថ្នាក់ ប្រាកដណាស់ នឹងកើតមាន សម្រាប់អ្នកបើកបរខ្លួនឯង និងអ្នកដទៃ ។

ជាក់ស្ដែង..! ! នៅក្រុងប៉ោយប៉ែត មានករណីរថយន្តដឹកអីវ៉ាន់សំពីងសំពោងនិងធ្ងន់លើសប្រមាណបណ្ដាលឲ្យបាក់ត្រង់ក្បាលនៅទួលរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមឱ្យសមត្ថកិច្ច យកចិត្តទុកដាក់ក្នុងរឿងនេះផង ជៀសវាងការ បង្កឲ្យមានគ្រោះថ្នាក់កើតឡើង ពីព្រោះថាការដឹកជញ្ជូនបែបនេះ មិនស្របច្បាប់ ដោយសារផ្ទុកលើកទម្ងន់ ហើយរថយន្តក៏កែច្នៃខុសបច្ចេកទេស ថែមទៀតផង ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។