ព័ត៌មានជាតិ

ទីបំផុតសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួន ជាង ប៉ះកង់ម៉ូតូឡានចល័ត នៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលបានបាចដែកគោល លើស្ពានអ្នកលឿង ឬស្ពានត្សឹបាសា.!

(ព្រៃវែង) ៖ មួយរយៈនេះ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក TikTok បានបង្ហោះព្រោងព្រាត ជុំវិញថាមានករណី មានអ្នកបាច់ដែកគោល លើស្ពានអ្នកលឿង ឬស្ពានត្សឹបាសា បណ្ដាលឱ្យម៉ូតូ រថយន្ត មុតធ្លាយកង់ជាបន្តបន្ទាប់ ។ ក្នុងនោះក្រុមអ្នកបង្ហោះ សំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់ ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញការពិត។ ពីព្រោះការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម និង ប្រព័ន្ធ TikTok ឃើញគេប្រើប្រាស់ ឧបករណ៍ផ្សេងៗ ដើម្បីឆក់ប្រមូលយកដែកគោលដែលពួកគេបានបាច់ចោលលើស្ពាន ជាប់ឃើញជាក់ស្ដែងពិតប្រាកដមែន។

សូមបញ្ជាក់ថា, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចរកឃើញហើយ គឺជាថ្វីដៃរបស់អ្នករកស៊ីប៉ះម៉ូតូឡានចល័ត នៅតាមបណ្តោយផ្លូវជាតិលេខ១ ជាអ្នកបាចដែកគោលនោះយ៉ាងពិតប្រាកដ។ សមត្ថកិច្ចក៏បាននាំខ្លួន យកមកធ្វើការអប់រំ កិច្ចសន្យា បញ្ឈប់សកម្មភាពដ៏ផ្តេសផ្ដាសនេះ ផងដែរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។