ព័ត៌មានជាតិ

ព្រះអគ្គិជ័យកីឡាត្រូវបា​នដង្ហែចេញខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំ

(សៀមរាប) ៖នាព្រឹកថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០២៣​ រដ្ឋបាលខេត្តសៀមរាបដឹកនាំនិងសម្របសម្រួលដោយលោកស្រី​ ម៉ននី​ រង្សី​ អភិបាលរងខេត្តតំណាងកឧត្តម​ ទៀ​ សីហា​ អភិបាល​នៃគណៈអភិបាលខេត្តបានដង្ហែព្រះអគ្គិជ័យកីឡាចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំ​ ដេីម្បីបន្តដង្ហែទៅរាជធានីភ្នំពេញ។

ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ​ ក៏មានសិស្សានុសិស្ស​និង​បងប្អូនប្រជាពលរដ្ឋ​ចូលរួមយ៉ាងច្រេីនកុះករ​អមសងខាងផ្លូវព្រមទាំងអបអរសាទរយ៉ាងអធិកអធម៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។