ព័ត៌មានជាតិ

លោក អ៊ុក សំណាង អញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីនិតិវិធីចុះបញ្ញើនឹងបញ្ចាក់គុណភាពប្រភេទពូជដំណាំ

(ព្រៃវែង) ៖ នៅថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីនិតិវិធីចុះបញ្ញើនឹងបញ្ចាក់គុណភាពប្រភេទពូជដំណាំ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្មនៅសណ្ឋាគារមិត្តភាព ខេត្តព្រៃវែងវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្ត និង អាជីវករធ្វើអាជីកម្មពូជដំណាំស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធនឹងវិស័យពូជដំណាំ ក្នុងការជំរុញការចុះបញ្ជីនិងការបញ្ជាក់គុណភាពពូជដំណាំ និងការត្រួតពិនិត្យគុណភាពពូជដំណាំដែលកំពុងធ្វើចរាចរណ៍លើទីផ្សារនានៅកម្ពុជា អនុលោមតាមស្ដង់ដារគុណភាពពូជដំណាំ។
វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមមកពីមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃុំ អាជីវករលក់ពូជដំណាំមកពីខេត្តទាំងបី សរុបចំនួន២៥នាក់ ស្រី០៦នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។